សេវា​កម្ម

សេវាកម្ម

Elite BizSolutions ត្រូវបានបង្កើតឡើងក្នុងគោលបំណងប្រែក្លាយ និងវិវត្តន៍ទៅជាភ្នាក់ងារផ្ដល់នូវសេវាកម្មប្រកបដោយគំនិតច្នៃប្រឌិតខ្ពស់ ស្របតាមគោលការណ៍នៃការធ្វើទីផ្សារ (Marketing) សម័យទំនើប និងផ្សារភ្ជាប់ជាមួយគោលការណ៍ បង្កើត ពង្រឹង និងពង្រីកម៉ាកយីហោ (Branding) ប្រកបដោយបទដ្ឋានច្បាស់លាស់។ ចាប់តាំងពីបង្កើតនៅឆ្នាំ២០១៦ មក យើងបានផ្ដល់នូវសេវាកម្មរចនា និងបង្កើតគេហទំព័រ (វែបសាយ-website) បង្កើត និង គ្រប់គ្រងហ្វេសប៊ុកផេក (Facebook Page) សម្រាប់អាជីវកម្មដល់បណ្ដាក្រុមហ៊ុនជាច្រើន។ យើងមានក្រុមការងារផ្នែកបង្កើតការច្នៃប្រឌិត និងរចនា (Creative Team) ដ៏រឹងមាំ ដែលអាចផ្ដល់នូវសេវាកម្មជូនលោកអ្នកទាល់ពេលវេលា និងស្របទៅតាមតម្រូវការជាក់ស្ដែងរបស់បងប្អូន។
ជ្រើសរើស Elite BizSolutions ជាដៃគូ យើងមិនត្រឹមតែដើរតួនាទីជាអ្នកផ្ដល់សេវាកម្មតែមួយប៉ុណ្ណោះទេ ប៉ុន្តែយើងចូលរួមផ្ដល់ប្រឹក្សាយោបល់លើការគ្រប់គ្រងម៉ាកយីហោ និងការធ្វើទីផ្សារលើសពីការចំណាយថវិកាថ្លៃសេវាកម្ម។ យើងចង់ឱ្យម្ចាស់អាជីវកម្មខ្នាតតូច និងមធ្យមទាំងអស់ មានបទដ្ឋានមួយដ៏ត្រឹមត្រូវ និងច្បាស់លាស់ ជាពិសេសគឺ គេហទំព័រ (Website) និងបណ្ដាញសង្គម (Social Media) ដូចជា Facebook Page និង LinkedIn ជាដើម។

គម្រោងរបស់យើង

យើងបានផ្ដល់សេវាកម្មជូនដល់អតិថិជនយើងជាច្រើននាពេលកន្លងមក រាប់ចាប់តាំងពីក្រុមហ៊ុនបង្កើត System, ក្រុមហ៊ុនលក់ផលិតផលតាមអនឡាញ ក្រុមហ៊ុនលក់ផលិតផល សេវាកម្មប្រឹក្សាយោបល់ សេវាកម្មហិរញ្ញវត្ថុ និងក្រុមហ៊ុនជាច្រើនទៀត។
រចនា និងបង្កើតពាណិជ្ជសញ្ញា (ឡូហ្គោ-Logo)
ដោយឈរលើគោលការណ៍បង្កើតម៉ាកយីហោដែលមានបទដ្ឋានច្បាស់លាស់ យើងផ្ដល់នូវការប្រឹក្សាយោបល់ បង្កើត និងរចនាពាណិជ្ជសញ្ញាប្រកបដោយទស្សនវិស័យវែងឆ្ងាយ។ តម្លៃយើងមានចាប់ពី ១០០ដុល្លារឡើងទៅ ដោយផ្ដល់នូវ File ជាច្រើនជម្រើសស្របតាមតម្រូវការរបស់លោកអ្នក។
បង្កើតគេហទំព័រ (Web Design & Development)
យើងមានសេវាកម្មទិញឈ្មោះគេហទំព័រវែបសាយ (Domain) កន្លែងផ្ទុកទិន្នន័យវែបសាយ (Hosting) រចនាទម្រង់វែបសាយ (Layout) និងអភិវឌ្ឍន៍វែបសាយដោយប្រើប្រាស់កម្មវិធីគ្រប់គ្រងមាតិកា (Content Management System)ដូចជា WordPress, Joomla!, Drupal, Magento និង Blogger ជាដើម។ សេវាកម្មរបស់យើងមានផ្សារភ្ជាប់មកជាមួយនូវ Frameworks ដូចជា PHP និង Laravel ជាដើម។ តម្លៃសេវាកម្មចាប់ពី ៣៥០ឡើងទៅ។
គ្រប់គ្រង និងបង្កើតមាតិកាបណ្ដាញសង្គម (Social Media Management)
បង្កើតមាតិកាសម្រាប់ផ្សព្វផ្សាយនៅលើបណ្ដាញសង្គមដូចជា ហ្វេសប៊ុក និង លីងអ៊ីន (Facebook & LinkedIn) គឺជាជំនាញរបស់យើង។ ក្រុមការងាររបស់យើងមានបទពិសោធន៍ជាង ១០ឆ្នាំ ជាមួយនឹងបណ្ដាញសង្គម ដោយយើងមានទាំងសេវាកម្មបង្កើតមាតិកា រចនា និងគ្រប់គ្រងទាំងមូលដោយឈរលើមូលដ្ឋាននៃបទដ្ឋានម៉ាកយីហោ និងយុទ្ធសាស្ត្រលក់គួបផ្សំនឹងទីផ្សារ។ តម្លៃសេវាកម្មចាប់ពី ២៥០ដុល្លារឡើងទៅ។
យុទ្ធសាស្ត្រ Content Strategy
Content Marketing គឺ​ជា​​មធ្យោបាយ​នៃ​ការ​ធ្វើ​​ទីផ្សារ​តាម​បែប​យុទ្ធសាស្ត្រ​​ដែល​ផ្ដោត​ជា​សំខាន់​ទៅ​លើ​ ការ​បង្កើត​ (creation)​ និង​​ចែក​ចាយ​ (distributing) នូវ​ខ្លឹមសារ​​​សម្រាប់​ផ្សព្វផ្សាយ (content) ដែល​មាន​គុណ​តម្លៃ​ (valuable) ​ពាក់ព័ន្ធ​គ្នា​ (relevant) និង​​មាន​ជាប់​លាប់​ (consistently) ​ដើម្បី​ទាក់ទាញ​​ និង​រក្សា​ឱ្យ​បាន​នូវ​ ​អតិថិជន​គោលដៅ​ដែល​បាន​កំណត់​យ៉ាង​ច្បាស់​ និង​គោលដៅ​ចុង​ក្រោយ​ដើម្បី​​​​បង្កើត​ប្រាក់​ចំណេញ។
ធ្វើ ទីផ្សារ ដោយ ប្រើ អ៊ីម៉ែល email marketing
​យើង​មាន​​ប្រភព​ទិន្នន័យ​អ៊ីម៉ែល​ធំ ដែល​អាច​នាំ​យក​ផលិតផល​ ឬ​សេវាកម្ម ឬ​ម៉ាក​យីហោ​របស់​លោក​អ្នក​​ឱ្យ​គេ​ស្គាល់​បាន​យ៉ាង​ទូលំទូលាយទូទាំង​ប្រទេស​ ឬ​ទូទាំង​ពិភពលោក។
ធ្វើទីផ្សារតាមបែបទំនើប (SEO & Digital Marketing)៖
ក្រៅពីសេវាកម្មបង្កើតវែបសាយ យើងក៏មានផ្ដល់នូវសេវាកម្មធ្វើទីផ្សារតាមបែបទំនើបដែលហៅថាឌីជីថលម៉ាឃីធីង មានធាតុផ្សំដូចជា Email Marketing, Content Marketing, Search Engine Optimization (SEO), Google Ads និងDigital Advertising ជាដើម។ តម្លៃសេវាកម្មចាប់ពី ២៥០ដុល្លារឡើងទៅ។
យុទ្ធសាស្ត្រ និង សិល្បៈ សរសេរ PR
ក្នុង​អាជីព​របស់​យើង​ប្រមាណជា ១០​ឆ្នាំក្នុង​ការ​ងារ​ខាងសរសេរ​សេចក្ដី​ប្រកាសព័ត៌មាន ​និង​ផលិតផល​ព័ត៌មាន យើង​អាច​ជួយ​អ្នក​បាន​គ្រប់ពេល​វេលា និង​គ្រប់វិស័យទាំង​អស​លើ​ការងារ​នេះ។ យើង​អាច​ជួយ​អ្នក​បាន​ទាំងប្រភេទ PR សម្រាប់​ Online និង​សម្រាប់ Offline។
Copywriting
ការ​សរសេរ​អត្ថបទផ្សាយពាណិជ្ជកម្មដែល​ទាក់ទាញ គឺ​ទាមទារ​នូវ​ចំណេះដឹង​ និង​សិល្បៈ។ ក្រុម​ការងារ​របស់​យើង​មាន​បទ​ពិសោធន៍​ជោគជាំ​ក្នុងកិច្ចការ​នេះ​ ដូច្នេះគ្រាន់​តែ​ប្រាប់​អ្នក​ពី​គោលបំណង យើង​អាច​បង្កើត​ខ្លឹមសារ និង​អត្ថបទ​ជូន​អ្នក​តាម​តម្រូវការ។ ការ​ច្នៃ​ប្រឌិត គឺ​ជា​ចំណុច​​ដែល​ក្រុម​ការងារ​របស់​យើង​គិតគូរ​បំផុត។

We understood that EliteBiz can provide something that is very awesome. We totally recommend EliteBiz to those who need to customize your digital platform with a concrete strategy for further expansion of your marketing channel and to reach the right target customers.

Sam HAN

CEO of Dallus

យើង​បាន​ធ្វើ​ការ​ជា​មួយ​ក្រុមការងារ​របស់ Elite Biz មួយ​រយៈពេល​ខ្លីលើ​ការងារគ្រប់គ្រង Facebook Page សម្រាប់​លក់ម៉ាស៊ីនខាត់ស្បែក​ជើងដ៏ទំនើប​របស់​យើង។ ក្រុមការងារ​បច្ចេកទេស​របស់ Elite Biz ពិត​ជា​ពូកែ និង​ធ្វើ​ការប្រកប​ដោយ​ទំនួលខុសត្រូវ​និង​ការ​ច្នៃប្រឌិត​ខ្ពស់ចំពោះអតិថិជន។ Elite Biz ពិត​ជា​ដៃគូ​ដ៏​ល្អ​របស់​យើង។

Mr. TAK

General Manager of Goldphnee Shoe Polisher

ចង់បានដៃគូធ្វើទីផ្សារបែបទំនើប Digital Media ប្រកបដោយភាពច្បាស់លាស់ ប្រសិទ្ធភាពខ្ពស់ មានច្រើនជម្រើស និងតម្លៃសមរម្យ?get a quote