អំពីពួកយើង

ប្រវត្តិ

Elite BizSolutions ត្រូវបានបង្កើតឡើងក្នុងគោលបំណងប្រែក្លាយ និងវិវត្តន៍ទៅជាភ្នាក់ងារផ្ដល់នូវសេវាកម្មប្រកបដោយគំនិតច្នៃប្រឌិតខ្ពស់ ស្របតាមគោលការណ៍នៃការធ្វើទីផ្សារ (Marketing) សម័យទំនើប និងផ្សារភ្ជាប់ជាមួយគោលការណ៍ បង្កើត ពង្រឹង និងពង្រីកម៉ាកយីហោ (Branding) ប្រកបដោយបទដ្ឋានច្បាស់លាស់។ ចាប់តាំងពីបង្កើតនៅឆ្នាំ២០១៦ មក យើងបានផ្ដល់នូវសេវាកម្មរចនា និងបង្កើតគេហទំព័រ (វែបសាយ-website) បង្កើត និង គ្រប់គ្រងហ្វេសប៊ុកផេក (Facebook Page) សម្រាប់អាជីវកម្មដល់បណ្ដាក្រុមហ៊ុនជាច្រើន។ យើងមានក្រុមការងារផ្នែកបង្កើតការច្នៃប្រឌិត និងរចនា (Creative Team) ដ៏រឹងមាំ ដែលអាចផ្ដល់នូវសេវាកម្មជូនលោកអ្នកទាល់ពេលវេលា និងស្របទៅតាមតម្រូវការជាក់ស្ដែងរបស់បងប្អូន។

ជ្រើសរើស Elite BizSolutions ជាដៃគូ យើងមិនត្រឹមតែដើរតួនាទីជាអ្នកផ្ដល់សេវាកម្មតែមួយប៉ុណ្ណោះទេ ប៉ុន្តែយើងចូលរួមផ្ដល់ប្រឹក្សាយោបល់លើការគ្រប់គ្រងម៉ាកយីហោ និងការធ្វើទីផ្សារលើសពីការចំណាយថវិកាថ្លៃសេវាកម្ម។ យើងចង់ឱ្យម្ចាស់អាជីវកម្មខ្នាតតូច និងមធ្យមទាំងអស់ មានបទដ្ឋានមួយដ៏ត្រឹមត្រូវ និងច្បាស់លាស់ ជាពិសេសគឺ គេហទំព័រ (Website) និងបណ្ដាញសង្គម (Social Media) ដូចជា Facebook Page និង LinkedIn ជាដើម។

បេសកកម្ម

នាំយកនូវគំនិត និងដំណោះស្រាយច្នៃប្រឌិតដល់ការកសាង ពង្រឹង និងពង្រីកម៉ាកយីហោរបស់លោកអ្នក។

ទស្សនវិស័យ

បំឡែងខ្លួនទៅជាភ្នាក់ងារផ្នែកបង្កើតម៉ាកយីហោ និងធ្វើទីផ្សារតាមបែបទំនើបឈានមុខគេមួយនៅកម្ពុជា

ទស្សនវិស័យអាជីវកម្ម

យើងផ្ដល់នូវដំណោះស្រាយផ្នែកម៉ាកយីហោ និងធ្វើទីផ្សារតាមបែបទំនើបជូនដល់អតិថិជនក្នុងតម្លៃសមរម្យ លឿនរហ័ស ស្របតាមតម្រូវការអាជីវកម្មរបស់លោកអ្នក។

EliteBiz ចង់ ចូលរួមចំណែកដល់ការ ផ្លាស់ប្ដូរការធ្វើទីផ្សារបែបទំនើបដែលជាចរន្តកំពុង តែ កើន ឡើង នៅ គ្រប់ទីកន្លែងជុំវិញពិភពលោក។ ដើម្បីជោគជ័យ ការ ធ្វើ ទីផ្សារ ដ៏ឆ្លាតវៃ ជា រឿង ចាំបាច់ ហើយ រឹតតែចាំបាច់ តម្លៃ សេវាកម្ម សមរម្យ អាច ទទួល យកបាន។

និន្ននាការ ទីផ្សារអនឡាញនៅកម្ពុជា
កម្ពុជា​ ជា​ប្រទេស​ដែល​កំពុង​តែ​មាន​សន្ទុះ​ខាង​បច្ចេកវិទ្យាអ៊ីនធឺណិត និង​បណ្ដាញសង្គម។ ហ្វេសប៊ុក ជា​បណ្ដាញ​សង្គមជាប់​លេខ​មួយ​នៅ​កម្ពុជា​ ដែល​អ្នក​ប្រើ​ប្រាស់​ប្រមាណ ៨លាន​នាក់​ស្មើ​នឹង ៥០% នៃ​ប្រជាជន​សរុប គិត​ត្រឹមដើមឆ្នាំ២០១៨នេះ។
ប្រជាជនវ័យជំទង់ច្រើន
​អាយុគិត​ជា​មធ្យម៥០%​នៃ​ប្រជាសរុប មានអាយុប្រហែល ២៥ឆ្នាំ និង ៧០%​មាន​អាយុ​ក្រោម ៣៥​ឆ្នាំ។ នេះ​ជា​ឱកាសទីផ្សារអនឡាញ ដែល​មិន​អាច​ខ្វះបានក្នុង​បរិបទ​នៃ​ពិភពប្រកួតប្រជែងនេះ។
ទូរស័ព្ទស្មាតហ្វូន
ចំនួនស៊ីមកាត​សរុប​ដែល​បាន​និង​កំពុង​ត្រូវ​បានប្រើ​ប្រាស់​ទូទាំង​ប្រទេស​មាន​ជាង ២៩លាន ឬ​ស្មើ​នឹង ១៨១​%​នៃ​ចំនួន​ប្រជាជនសរុប។ អ្នក​ប្រើ​ប្រាស់បណ្ដាញសង្គម ៩០%​តាម​រយៈ​ទូរស័ព្ទស្មាតហ្វូត។
ស្ថានភាពសេដ្ឋកិច្ច
កម្ពុជា​ទទួល​បានកំណើនសេដ្ឋកិច្ចជាមធ្យម ៧%ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ កម្ពុជា​ប្រទេស​ដែ​លមាន​កំណើនសេដ្ឋកិច្ច​លឿនជាង​គេក្នុង​ចំណោម ៦​ប្រទេស​ក្នុង​លោកគិត​ត្រឹមរយៈពេល ២០ឆ្នាំចុងក្រោយនេះ។ សេដ្ឋកិច្ច​បែបឌីជីថលនៅកម្ពុជា​កំពុង​មាន​សន្ទុះ និង​កើតឡើងជាបណ្ដើរៗ។

បទ​ពិសោធន៍​របស់​យើង​មាន​ជាង​ ១០​ឆ្នាំ​លើ​ការងារ​អនឡាញ និង​ឌីជីថល​ម៉ាឃីធីង​នៅ​កម្ពុជា។ យើង​យល់​ពី​ទីផ្សារ​កម្ពុជា​ច្បាស់។

យើង​មិន​ត្រឹម​តែ​ដើរ​តួនាទី​ជា​ដៃគូ​របស់​លោក​​អ្នក​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​យើង​អាច​ប្រឹក្សាយោបល់ ជា​អ្នក​ជួយ ជា​អ្នក​ធ្វើ​ និង​ជា​អ្នក​បង្ហាញ​ផ្លូវ​សម្រាប់​ទិសដៅ​អនាគត​របស់​លោក​អ្នក។

ប្រឹក្សាយោបល់​ដោយ​ឥតគិត​ថ្លៃ​ 012 666 104 ឬ 015 224 299

We understood that EliteBiz can provide something that is very awesome. We totally recommend EliteBiz to those who need to customize your digital platform with a concrete strategy for further expansion of your marketing channel and to reach the right target customers.

Sam HAN

CEO of Dallus

យើង​បាន​ធ្វើ​ការ​ជា​មួយ​ក្រុមការងារ​របស់ Elite Biz មួយ​រយៈពេល​ខ្លីលើ​ការងារគ្រប់គ្រង Facebook Page សម្រាប់​លក់ម៉ាស៊ីនខាត់ស្បែក​ជើងដ៏ទំនើប​របស់​យើង។ ក្រុមការងារ​បច្ចេកទេស​របស់ Elite Biz ពិត​ជា​ពូកែ និង​ធ្វើ​ការប្រកប​ដោយ​ទំនួលខុសត្រូវ​និង​ការ​ច្នៃប្រឌិត​ខ្ពស់ចំពោះអតិថិជន។ Elite Biz ពិត​ជា​ដៃគូ​ដ៏​ល្អ​របស់​យើង។

Mr. TAK

General Manager of Goldphnee Shoe Polisher

ក្រុម​ការងារ​ជំនាញ​របស់​យើង

យើងមានក្រុមការងារដ៏រឹងមាំទាំង​ខ្មែរ​ និង​បរទេស​ដែល​អាច​ឆ្លើយ​តប​នឹង​ចម្ងល់​ ក៏​ដូច​ជា​​តម្រូវ​ការ​របស់​លោក​អ្នក​បាន​គ្រប់ពេល។ ពួក​យើងប្ដេជ្ញានាំ​យក​​អ្វី​ដែល​ថ្មី ស្រប​តាម​ស្ដង់ដាររបស់តំបន់ និង​ពិភពលោក។
MR. KHEMI (លោក យ៉ន សុភារិទ្ធិ ឬ YORN SOPHEARITH)
FOUNDER & MANAGING DIRECTOR
IN SOTHON
PHOTOGRAPHY EXPERT
VANNA
SENIOR DESIGNER
UNG SOCHEA
WEB EXPERT
SEANGHAI
SENIOR CREATIVE

ចង់បានដៃគូធ្វើទីផ្សារបែបទំនើប Digital Media ប្រកបដោយភាពច្បាស់លាស់ ប្រសិទ្ធភាពខ្ពស់ មានច្រើនជម្រើស និងតម្លៃសមរម្យ?get a quote