សូមស្វាគមន៍មក​កាន់​គេហទំព័រ​របស់​យើង​ខ្ញុំ

បច្ចុប្បន្ន ចំនួន អ្នកប្រើប្រាស់អ៊ីនធឺណិតនៅកម្ពុជាឈានដល់ ៨លាននាក់ ឬ ស្មើ នឹង ៥០%នៃប្រជាជនសរុប។ ការបង្កើតអាជីវកម្មដោយមិនបានគិតគួរពីផ្នែកឌីជីថល ជាកំហុសឆ្គងដ៏ធំមួយ ចំពោះលោកអ្នក។ លោកអ្នកមានគេហទំព័រមួយ លោកអ្នកអាចបង្ហោះព័ត៌មានក្រុមហ៊ុនរបស់លោកអ្នកយ៉ាងសម្បូរបែប ប្រៀបបាននឹងលោកអ្នកមានអ្នកលក់ និងអ្នកប្រឹក្សាយោបល់អតិថិជនម្នាក់ដែលបំពេញការងារឱ្យ ២៤ម៉ោងលើ ២៤ម៉ោង និង ៧ថ្ងៃក្នុងមួយសប្ដាហ៍។

សេវាកម្ម រហ័សទាន់ចិត្ត
យើងត្រូវបានបង្កើតឡើងក្នុងបេសកកម្មមួយដើម្បីឆ្លើយតបនឹងតម្រូវការរបស់បងប្អូនយ៉ាងលឿនរហ័ស។ យើងគិតទៅលើគុណភាព ភាពច្នៃប្រឌិត និងដំណោះស្រាយដែលមានលក្ខណៈទំនើបដែល​នាំឱ្យ​មាន​ប្រសិទ្ធភាពខ្ពស់ដល់អាជីវកម្មរបស់បងប្អូន។
សេវាកម្ម 24/7
​ការធ្វើទីផ្សារតាមបែបទំនើបមិនរើសម៉ោង រើសពេលនោះទេ។ យើង​ធ្វើព្រឹក ថ្ងៃ​ ល្ងាច និង​យប់ មិន​ថាថ្ងៃបំពេញការងារធម្មតា ថ្ងៃចុងសប្ដាហ៍ ឬ​ថ្ងៃឈប់សម្រាក។ ទាក់ទងមកយើងពេលណាក៏បាន។
ក្រុមជំនាញ
យើងមានក្រុមជំនាញទាំងខ្មែរនិងបរទេសដែលរង់ចាំឆ្លើយតបតម្រូវការ និងបំពេញសេវាកម្មជូនដល់អតិថិជន។ ក្រុមយើងជាក្រុមពហុជំនាញដែលបំពេញការងារបានចម្រុះ និងលឿនរហ័ស។ អាទិភាព​នៃ​ការងារ​របស់​យើង គឺ​ដើម្បី​ឱ្យ​អតិថិជិន​ទទួលបានផលចំណេញជាអតិបរមាទាំងពេលវេលា និង​ថវិកា។
បទពិសោធន៍
ក្រុមអ្នកជំនាញរបស់យើងទាំងអស់សុទ្ធតែជាអ្នកមានបទពិសោធន៍ពិតៗ និង​យូរឆ្នាំ។ យើងមានអ្នកប្រឹក្សាយោបល់ពីក្រៅប្រទេសដែលអាចជួយដល់ការងារដែលតម្រូវបច្ចេកទេសខ្លាំង និង​យុទ្ធសាស្ត្រទីផ្សារអន្តរជាតិ។

ចង់ឱ្យពួកយើងទូរស័ព្ទទៅអ្នកវិញ?

យើងខ្ញុំជា​អ្នកណា?

Elite BizSolutions ត្រូវបានបង្កើតឡើងក្នុងគោលបំណងប្រែក្លាយ និងវិវត្តន៍ទៅជាភ្នាក់ងារផ្ដល់នូវសេវាកម្មប្រកបដោយគំនិតច្នៃប្រឌិតខ្ពស់ ស្របតាមគោលការណ៍នៃការធ្វើទីផ្សារ (Marketing) សម័យទំនើប និងផ្សារភ្ជាប់ជាមួយគោលការណ៍ បង្កើត ពង្រឹង និងពង្រីកម៉ាកយីហោ (Branding) ប្រកបដោយបទដ្ឋានច្បាស់លាស់។ ចាប់តាំងពីបង្កើតនៅឆ្នាំ២០១៦ មក យើងបានផ្ដល់នូវសេវាកម្មរចនា និងបង្កើតគេហទំព័រ (វែបសាយ-website) បង្កើត និង គ្រប់គ្រងហ្វេសប៊ុកផេក (Facebook Page) សម្រាប់អាជីវកម្មដល់បណ្ដាក្រុមហ៊ុនជាច្រើន។ យើងមានក្រុមការងារផ្នែកបង្កើតការច្នៃប្រឌិត និងរចនា (Creative Team) ដ៏រឹងមាំ ដែលអាចផ្ដល់នូវសេវាកម្មជូនលោកអ្នកទាល់ពេលវេលា និងស្របទៅតាមតម្រូវការជាក់ស្ដែងរបស់បងប្អូន។
ជ្រើសរើស Elite BizSolutions ជាដៃគូ យើងមិនត្រឹមតែដើរតួនាទីជាអ្នកផ្ដល់សេវាកម្មតែមួយប៉ុណ្ណោះទេ ប៉ុន្តែយើងចូលរួមផ្ដល់ប្រឹក្សាយោបល់លើការគ្រប់គ្រងម៉ាកយីហោ និងការធ្វើទីផ្សារលើសពីការចំណាយថវិកាថ្លៃសេវាកម្ម។ យើងចង់ឱ្យម្ចាស់អាជីវកម្មខ្នាតតូច និងមធ្យមទាំងអស់ មានបទដ្ឋានមួយដ៏ត្រឹមត្រូវ និងច្បាស់លាស់ ជាពិសេសគឺ គេហទំព័រ (Website) និងបណ្ដាញសង្គម (Social Media) ដូចជា Facebook Page និង LinkedIn ជាដើម។

គម្រោងរបស់យើង

យើងបានផ្ដល់សេវាកម្មជូនដល់អតិថិជនយើងជាច្រើននាពេលកន្លងមក រាប់ចាប់តាំងពីក្រុមហ៊ុនបង្កើត System, ក្រុមហ៊ុនលក់ផលិតផលតាមអនឡាញ ក្រុមហ៊ុនលក់ផលិតផល សេវាកម្មប្រឹក្សាយោបល់ សេវាកម្មហិរញ្ញវត្ថុ និងក្រុមហ៊ុនជាច្រើនទៀត។
រចនា និងបង្កើតពាណិជ្ជសញ្ញា (ឡូហ្គោ-Logo)
ដោយឈរលើគោលការណ៍បង្កើតម៉ាកយីហោដែលមានបទដ្ឋានច្បាស់លាស់ យើងផ្ដល់នូវការប្រឹក្សាយោបល់ បង្កើត និងរចនាពាណិជ្ជសញ្ញាប្រកបដោយទស្សនវិស័យវែងឆ្ងាយ។ តម្លៃយើងមានចាប់ពី ១០០ដុល្លារឡើងទៅ ដោយផ្ដល់នូវ File ជាច្រើនជម្រើសស្របតាមតម្រូវការរបស់លោកអ្នក។
បង្កើតគេហទំព័រ (Web Design & Development)
យើងមានសេវាកម្មទិញឈ្មោះគេហទំព័រវែបសាយ (Domain) កន្លែងផ្ទុកទិន្នន័យវែបសាយ (Hosting) រចនាទម្រង់វែបសាយ (Layout) និងអភិវឌ្ឍន៍វែបសាយដោយប្រើប្រាស់កម្មវិធីគ្រប់គ្រងមាតិកា (Content Management System)ដូចជា WordPress, Joomla!, Drupal, Magento និង Blogger ជាដើម។ សេវាកម្មរបស់យើងមានផ្សារភ្ជាប់មកជាមួយនូវ Frameworks ដូចជា PHP និង Laravel ជាដើម។ តម្លៃសេវាកម្មចាប់ពី ៣៥០ឡើងទៅ។
គ្រប់គ្រង និងបង្កើតមាតិកាបណ្ដាញសង្គម (Social Media Management)
បង្កើតមាតិកាសម្រាប់ផ្សព្វផ្សាយនៅលើបណ្ដាញសង្គមដូចជា ហ្វេសប៊ុក និង លីងអ៊ីន (Facebook & LinkedIn) គឺជាជំនាញរបស់យើង។ ក្រុមការងាររបស់យើងមានបទពិសោធន៍ជាង ១០ឆ្នាំ ជាមួយនឹងបណ្ដាញសង្គម ដោយយើងមានទាំងសេវាកម្មបង្កើតមាតិកា រចនា និងគ្រប់គ្រងទាំងមូលដោយឈរលើមូលដ្ឋាននៃបទដ្ឋានម៉ាកយីហោ និងយុទ្ធសាស្ត្រលក់គួបផ្សំនឹងទីផ្សារ។ តម្លៃសេវាកម្មចាប់ពី ២៥០ដុល្លារឡើងទៅ។
យុទ្ធសាស្ត្រ Content Strategy
Content Marketing គឺ​ជា​​មធ្យោបាយ​នៃ​ការ​ធ្វើ​​ទីផ្សារ​តាម​បែប​យុទ្ធសាស្ត្រ​​ដែល​ផ្ដោត​ជា​សំខាន់​ទៅ​លើ​ ការ​បង្កើត​ (creation)​ និង​​ចែក​ចាយ​ (distributing) នូវ​ខ្លឹមសារ​​​សម្រាប់​ផ្សព្វផ្សាយ (content) ដែល​មាន​គុណ​តម្លៃ​ (valuable) ​ពាក់ព័ន្ធ​គ្នា​ (relevant) និង​​មាន​ជាប់​លាប់​ (consistently) ​ដើម្បី​ទាក់ទាញ​​ និង​រក្សា​ឱ្យ​បាន​នូវ​ ​អតិថិជន​គោលដៅ​ដែល​បាន​កំណត់​យ៉ាង​ច្បាស់​ និង​គោលដៅ​ចុង​ក្រោយ​ដើម្បី​​​​បង្កើត​ប្រាក់​ចំណេញ។
ធ្វើទីផ្សារដោយប្រើអ៊ីម៉ែល Email Marketing
​យើង​មាន​​ប្រភព​ទិន្នន័យ​អ៊ីម៉ែល​ធំ ដែល​អាច​នាំ​យក​ផលិតផល​ ឬ​សេវាកម្ម ឬ​ម៉ាក​យីហោ​របស់​លោក​អ្នក​​ឱ្យ​គេ​ស្គាល់​បាន​យ៉ាង​ទូលំទូលាយទូទាំង​ប្រទេស​ ឬ​ទូទាំង​ពិភពលោក។
ធ្វើទីផ្សារតាមបែបទំនើប (SEO & Digital Marketing)៖
ក្រៅពីសេវាកម្មបង្កើតវែបសាយ យើងក៏មានផ្ដល់នូវសេវាកម្មធ្វើទីផ្សារតាមបែបទំនើបដែលហៅថាឌីជីថលម៉ាឃីធីង មានធាតុផ្សំដូចជា Email Marketing, Content Marketing, Search Engine Optimization (SEO), Google Ads និងDigital Advertising ជាដើម។ តម្លៃសេវាកម្មចាប់ពី ២៥០ដុល្លារឡើងទៅ។
យុទ្ធសាស្ត្រ និង សិល្បៈ សរសេរ PR
ក្នុង​អាជីព​របស់​យើង​ប្រមាណជា ១០​ឆ្នាំក្នុង​ការ​ងារ​ខាងសរសេរ​សេចក្ដី​ប្រកាសព័ត៌មាន ​និង​ផលិតផល​ព័ត៌មាន យើង​អាច​ជួយ​អ្នក​បាន​គ្រប់ពេល​វេលា និង​គ្រប់វិស័យទាំង​អស​លើ​ការងារ​នេះ។ យើង​អាច​ជួយ​អ្នក​បាន​ទាំងប្រភេទ PR សម្រាប់​ Online និង​សម្រាប់ Offline។
Copywriting
ការ​សរសេរ​អត្ថបទផ្សាយពាណិជ្ជកម្មដែល​ទាក់ទាញ គឺ​ទាមទារ​នូវ​ចំណេះដឹង​ និង​សិល្បៈ។ ក្រុម​ការងារ​របស់​យើង​មាន​បទ​ពិសោធន៍​ជោគជាំ​ក្នុងកិច្ចការ​នេះ​ ដូច្នេះគ្រាន់​តែ​ប្រាប់​អ្នក​ពី​គោលបំណង យើង​អាច​បង្កើត​ខ្លឹមសារ និង​អត្ថបទ​ជូន​អ្នក​តាម​តម្រូវការ។ ការ​ច្នៃ​ប្រឌិត គឺ​ជា​ចំណុច​​ដែល​ក្រុម​ការងារ​របស់​យើង​គិតគូរ​បំផុត។
Media Buying
Elite Biz មាន​ដៃគូ​បណ្ដាញ​សារព័ត៌មាន​ និង​ Publishers ជា​ច្រើន​ទាំង​ Online & Offline។ យើង​មាន​សេវាកម្ម​​ធ្វើ​ផែនការ​ រៀបចំ​យុទ្ធសាស្ត្រ​ ទិញ​មេឌៀរ និង​​ធ្វើ​របាយការណ៍​ជូន​លោកអ្នក​នូវ​រាល់​យុទ្ធនាការ​សំខាន់ៗ។

អ្នកជំនាញ SEO និង DIGITAL MARKETING គ្រប់ទម្រង់

កម្ពុជា អាស៊ាន និង ទីផ្សារសកល

ទាក់ទងមកយើង 012 666 104 ឬ 015 224 299

អត្ថបទមានប្រយោជន៍សម្រាប់លោកអ្នក

ក្រុមការងារ​របស់​យើង​ផលិត និង​សរសេរ​នូវ​អត្ថបទល្អៗ​សម្រាប់​ជា​ប្រយោជន៍ និង​ជា​ចំណេះដឹងដល់បងប្អូនដែលចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ។ សូមទទួលយកដោយក្ដីសោមន្យ។

​មូលហេតុ​សំខាន់ៗ ​ដែល​អ្នក​គួរ​ចាប់​យក​អាជីព​ការងារ​នៅ​ក្នុង​ផ្នែក​ទីផ្សារ​បែប​ទំនើប​ (Digital Marketing)

និយាយពីផ្នែកទីផ្សារ គេអាចបែងចែកចេគជាពីរធំៗ ទី១ គឺទីផ្សារបែបប្រពៃណី( Traditional Marketing) ដែលសំដៅលើការធ្វើទីផ្សារមិនសូវទំនើប ឬ ជាអ្វីដែលបានអនុវត្តមកជាយូរណាស់មកហើយ និង ទី២ គឺទីផ្សារបែប​ទំនើប ឬ ឌីជីថល (Digital Marketing) ដែលសំដៅលើការធ្វើទីផ្សារដោយប្រើបញ្ចេកវិទ្យាសម័យថ្មី…

Read more

​ហេតុ​ផល​ធំៗ​ ៣​យ៉ាង​ដែល​ម្ចាស់​អាជីវកម្ម​និង​អ្នក​ជំនាញ​ទីផ្សារ​​គួរ​ផ្ដោត​លើ​​យុទ្ធសាស្ត្រធ្វើ​​ទីផ្សារ​បែប​ទំនើប​ (Digital Marketing)? ​​​

​ដើម្បី​​​ឲ្យ​ផលិតផល​ ឬ​សេវាកម្ម​របស់​អ្នក​​​​​ខ្លួន​ទទួល​បាន​ជោគជ័យ​ក្នុង​ទីផ្សារ​​ ការ​ប្រើប្រាស់​យុទ្ធសាស្ត្រ​ទីផ្សារ​គឺ​ពិត​ជា​សំខាន់​ខ្លាំង​ណាស់​។ ​​​បច្ចុប្បន្ន​​នេះ ដោយសារតែ​បច្ចេកវិទ្យា​កាន់​តែ​​​​រីកចម្រើន​ឥត​ឈប់​ឈរ​​ មាន​​ក្រុមហ៊ុន​ជាច្រើន​ ​បាន​ងាក​មក​ប្រើប្រាស់​ទីផ្សារ​បែប​ទំនើប ឬ​ឌីជីថល (Digital Marketing) ​កាន់​តែ​ច្រើន​ឡើង។ ​​​​​​​​​​​ទីផ្សារ​បែប​ទំនើប ឬ ឌីជីថល (Digital Marketing) ​​​សំដៅ​លើ​ការ​ធ្វើ​ទីផ្សារ​ដោយ​ប្រើ​បច្ចេកវិទ្យា​សម័យថ្មី ជាពិសេស​គឺ​ផ្ដោត​សំខាន់​លើ​ប្រព័ន្ធ​អនឡាញ​ ដូចជា លើ​បណ្ដាញ​សង្គម…

Read more

We understood that EliteBiz can provide something that is very awesome. We totally recommend EliteBiz to those who need to customize your digital platform with a concrete strategy for further expansion of your marketing channel and to reach the right target customers.

Sam HAN

CEO of Dallus

យើង​បាន​ធ្វើ​ការ​ជា​មួយ​ក្រុមការងារ​របស់ Elite Biz មួយ​រយៈពេល​ខ្លីលើ​ការងារគ្រប់គ្រង Facebook Page សម្រាប់​លក់ម៉ាស៊ីនខាត់ស្បែក​ជើងដ៏ទំនើប​របស់​យើង។ ក្រុមការងារ​បច្ចេកទេស​របស់ Elite Biz ពិត​ជា​ពូកែ និង​ធ្វើ​ការប្រកប​ដោយ​ទំនួលខុសត្រូវ​និង​ការ​ច្នៃប្រឌិត​ខ្ពស់ចំពោះអតិថិជន។ Elite Biz ពិត​ជា​ដៃគូ​ដ៏​ល្អ​របស់​យើង។

Mr. TAK

General Manager of Goldphnee Shoe Polisher

ក្រុម​ការងារ​ជំនាញ​របស់​យើង

យើងមានក្រុមការងារដ៏រឹងមាំទាំង​ខ្មែរ​ និង​បរទេស​ដែល​អាច​ឆ្លើយ​តប​នឹង​ចម្ងល់​ ក៏​ដូច​ជា​​តម្រូវ​ការ​របស់​លោក​អ្នក​បាន​គ្រប់ពេល។ ពួក​យើងប្ដេជ្ញានាំ​យក​​អ្វី​ដែល​ថ្មី ស្រប​តាម​ស្ដង់ដាររបស់តំបន់ និង​ពិភពលោក។
YORN SOPHEARITH
FOUNDER & MANAGING DIRECTOR
UNG SOCHEA
WEB EXPERT

SEANGHAI
SENIOR CREATIVE
IN SOTHON
PHOTOGRAPHY EXPERT
VANNA
SENIOR DESIGNER

វីដេអូ